ឧទ្ទាមស៊ីរីប្រមូលឡានប្រណិត៤០គ្រឿងរបស់លោកAssad
បរទេស៖ រថយន្តប្រណិតៗជាង៤០គ្រឿង ដែលរួមមានទាំង Ferrari F50 ជាកម្មសិទ្ធិរបស់មេដឹកនាំប្រទេសស៊ីរី លោក Bashar al-Assad ដែលរត់ភៀសខ្លួនចេញពីប្រទេស ត្រូវបានរកឃើញ និងរឹបអូស ពីការដ្ឋានមួយកន្លែង ក្បែរនឹងវិមានរបស់លោក Assad ស្ថិតនៅក្នុងរដ្ឋធានី ដាម៉ាស់។
តាមរយៈវីដេអូដែលថតបានបង្ហាញថា ក្នុងចំណោមឡាន នៅឃ្លាំងដ៏ធំមួយ ក្នុងសង្កាត់ Al-Mazzeh រួមមានទាំង Ferrari F50 ពណ៌ក្រហម ដែលជាទូទៅ លក់បានតម្លៃជាង៣លានដុល្លារ ផងដែរ។ ក្រៅពីនេះ ក៏មានឡាន Lamborghini, Rolls Royce, Bentley, Bugattis និង Aston Martins ជាដើម។
នៅចំពោះមុខការវាយលុក របស់ពួកឧទ្ទាមដ៏ខ្លាំងក្លា លោក Bashar al-Assad និងក្រុមគ្រួសារបានរត់ភៀសខ្លួន ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយ នេះបើយោងតាមប្រភពផ្លូវការមួយ នៅក្នុងប្រទេសរុស្ស៊ី ដែលបានប្រាប់ CNN។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម ដែលដឹកនាំដោយរដ្ឋអ៊ីស្លាម បានប្រកាសពីការបញ្ចប់ ការគ្រប់គ្រង រយៈពេល៥ទសវត្សរ៍ នៃគ្រួសារ Assad នៅក្នុងប្រទេសស៊ីរី ក្រោយពេលពួកគេបានវាយដណ្តើមការត្រួត្រា ទីក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត