ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាស្តីពីការ លុបបំបាត់ សារធាតុគីមីគ្រោះថ្នាក់នៅក្នុងខ្សែរច្រវាក់ផលិតកម្ម នៃវិស័យវាយនភណ្ឌ និងសំណង់
(សៀមរាប)៖ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានអញ្ជើញបើកសិក្ខាសាលាស្តីពីការ លុបបំបាត់ សារធាតុគីមីគ្រោះថ្នាក់នៅក្នុងខ្សែរច្រវាក់ផលិតកម្មនៃវិស័យវាយនភណ្ឌនិងសំណង់ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ UNEP, UNDP, UNIDO, FAO និង GEF ដោយមានអ្នកចូលរួមចំនួន ៦០ រូប មកពីប្រទេសអនុវត្តគម្រោងចំនួន ៨ រួមមាន កម្ពុជា កូស្តារីកា អេក្ខាដ័រ ឥណ្ឌា ម៉ុងហ្កោលី ប់ាគីស្ថាន ប៉េរូ និងទ្រីណាដាតនិងតូបាហ្គោ តំណាងស្ថាប័នរដ្ឋ វិស័យឯកជន វិទ្យាស្ថានសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការសង្គមសុីវិល នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំសំខាន់បី ភាពស្អាត ភាពបៃតង និងចិរភាព ជាត្រីវិិស័យសម្រាប់ការពង្រឹងការការពារបរិស្ថាន និងការអភិរក្សជីវះចម្រុះអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយគម្រោងលុបបំបាត់សារធាតុគ្រោះថ្នាក់នៅក្នុងខ្សែច្រវាក់ផលិតកម្មវិស័យវាយនភណ្ឌ័ និងសំណង់នឹងជំរុញការបង្កើតខ្សែច្រវាក់ផលិតកម្មមេត្រីភាពបរិស្ថាននិងប្រកបដោយចិរភាពសម្រាប់វិស័យវាយនភណ្ឌ័ និងសំណង់ តាមរយះកាត់បន្ថយការបំពុលបរិស្ថាន និងលើកម្ពស់ឧស្សាហកម្មបៃតង ដែលនឹងចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាពិសេស មុំទី១ ភាពស្អាត និងយុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជាសម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា តាមរយះការចូលរួមក្នុងការអនុវត្តគម្រោងនេះ មិនត្រឹមតែជួយពង្រឹងការការពារបរិស្ថាននិងសុខភាពសាធារណះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ពង្រឹងការប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ ទាក់ទាញអ្នកវិនិយោគបរទេស និងបង្កើនឧ៌កាសសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ការតៀមខ្លូនរបស់កម្ពុជាក្នុងចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍ តិចតួចនៅក្នុងឆ្នាំ២០២៩ ។គួរបញា្ជក់ថាសិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់តាំងថ្ងៃ០៩ ដល់១០ ខែធ្នូ ឆ្នាំ២០២៤ ៕
ដោយ / គ្រី សម្បត្តិ