រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិ ទី៤
បន្ទាយមានជ័យ៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ បានរៀបចំឡើងនៅស្រុកស្វាយចេក និងក្រុងសិររីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា វេទិកានេះបានធ្វើឡើងក្នុងគោលដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព ជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ឆ្នោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើចំណងប្រាថ្នា និងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តចំពោះការវិភាជន៍ ការប្រើប្រាស់ និងការគ្រប់គ្រង ធនធាន ព្រមទាំងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងមូលដ្ឋាននីមួយៗ ។
ចំណែកលោក ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្តបានបញ្ជាក់បន្ថែមនូវការងារអនុវត្តបន្ត គឺ នឹងឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋ ។ជំរុញការផ្តល់សេវារដ្ឋបាល និងសេវាតម្រូវការនៅគ្រប់ថ្នាក់ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា, មានតម្លាភាព សមធម៌ និងបរិយាបន្ន។ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទាំងក្នុងនិងតាមបន្ទាត់ព្រំដែននិងបង្កើនសកម្មភាពការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕
ដោយ៖គៀន ច័ន្ទហ៊ីន