ក្រុមប្រឹក្សាសន្តិសុខយូអិនគ្រោងចេញសេចក្តីថ្លែងការណ៍ស្តីពីវិបត្តិស៊ីរី នៅចុងសប្តាហ៍នេះ

វ៉ាស៊ីនតោន ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកត់ UNSC ត្រូវបានរំពឹងថា នឹងធ្វើកិច្ចពិភាក្សារួមគ្នាលើសេចក្តីថ្លែងការណ៍មួយ ស្តីពីវិបត្តិនៅក្នុងប្រទេសស៊ីរី ហើយនឹងចេញផ្សាយវានៅចុងសប្តាហ៍នេះ។

ក្រុមប្រឹក្សាសន្តិសុខបានបើកសម័យប្រជុំបន្ទាន់បិទទ្វារមានរយៈពេលប្រហែលពីរម៉ោង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែមិនបានពិភាក្សាអំពីការកំណត់ឈ្មោះក្រុម Hayat Tahrir al-Sham ជាអង្គការភេរវករទេ។

ក្រុមឧទ្ទាមប្រដាប់អាវុធនេះ បានដឹកនាំការបះបោរប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី រហូតដណ្តើមបានអំណាច និងបណ្តេញប្រធានាធិបតីស៉ីរី លោក បាស់សា អាល់អាសាដ ព្រមទាំងគ្រួសារចេញពីប្រទេស។ បច្ចុប្បន្នមេដឹកនាំស៉ីរីកំពុងជ្រកកោននៅរុស្ស៊ី។

ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា ក្រុមប្រឹក្សាមានការរួបរួមគ្នាលើការតម្រូវឲ្យថែរក្សាបូរណភាពទឹកដី និងឯកភាពនៃប្រទេសស៊ីរី ដើម្បីធានាការការពារអាយុជីវិតជនស៊ីវិល និងធានាថា ជំនួយមនុស្សធម៌បានមកដល់ប្រជាជនភ្លាមៗ។

ចំណែកឯកអគ្គរដ្ឋទូតរងអាមេរិក លោក Robert Wood បាននិយាយថា គ្មាននរណាម្នាក់រំពឹងថា កងកម្លាំងស៊ីរីនឹងដួលរលំបែបនោះទេ ហើយរឿងនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ លោក Wood បានកត់សម្គាល់ថា នេះគឺជាឱកាសថ្មីមួយសម្រាប់ប្រទេសស៉ីរី ហើយក៏ជាហានិភ័យផងដែរ។ យើងនឹងឃ្លាំមើលថាតើយើងអាចទទួលបានសារបង្រួបបង្រួមនៅថ្ងៃបន្ទាប់ឬយ៉ាងណា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner