ឡាវចាត់វិធានការប្រឆាំងមេរោគអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់

វៀងចន្ទន៍ ៖ ប្រទេសឡាវបានចាប់ផ្តើមគម្រោងសុខភាពថ្មីមួយ ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ព្រមទាំងការកែលម្អការទទួលបានសេវាថែទាំសុខភាព និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលសាធារណៈក្នុងស្រុក។

ក្រសួងសុខាភិបាលឡាវ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា គម្រោងនេះមានគោលបំណងទប់ស្កាត់ការកើតឡើង និងការរីករាលដាលនៃជម្ងឺ ព្រមទាំងធានាបាននូវសន្តិសុខស្បៀង និងជីវភាពរស់នៅ ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះនៅភាគខាងជើងខេត្តបកែវ។

ក្រសួងបន្ថែមថា គម្រោងនេះក៏មានគោលបំណងពង្រឹងសមត្ថភាព និងជំនាញរបស់សហគមន៍ និងបុគ្គលិកសុខាភិបាលសាធារណៈ តាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ និងផែនការគ្រប់គ្រងវិជ្ជាជីវជាដើម។

លើសពីនេះ តួអង្គសង្គមស៊ីវិលនឹងទទួលការលើកទឹកចិត្តឱ្យចូលរួមក្នុងអភិបាលកិច្ចរួម និងការត្រួតពិនិត្យ ក៏ដូចជាវាយតម្លៃទិន្នន័យ។ គម្រោងនេះទៀតសោត ស្របតាមគោលដៅរបស់ឡាវក្នុងការលុបបំបាត់ជំងឺទាំងនេះនៅឆ្នាំ២០៣០៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner