មន្ត្រីបរិស្ថានខេត្តឧត្តរមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់រាល់​ការ​លបលួច​ដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងសហគមន៍ព្រៃសង្ឃរុក្ខាវន្ត ដែលជាទង្វើល្មើសច្បាប់

(ខេត្តឧត្តរមានជ័យ)៖ ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា បានអំពាវនាវតាមប្រព័ន្ធសង្គម និងវិឡុ ស្នើរដល់ប្រជាពល រដ្ឋ គ្រប់មជ្ឈដ្ឋាន ដែលកំពុងរស់នៅក្បែរតំបន់ព្រៃសហគមន៍ ដែនជម្រក សត្វ ព្រៃសង្ឃរុក្ខាវន្ត ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពបទល្មើស នានា​ទាំងឡាយណា ក្នុងការលបលួចដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទ ក្នុងតំបន់​សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត នៃខេត្តឧត្តរមានជ័យ ។

លោក ភួង លីណា បានបន្តថា ការដែលបងប្អូនលបលួចធ្វើសកម្មភាពដា​ក់​អន្ទាក់ ដើម្បីចាប់យកសត្វព្រៃគ្រប់ប្រភេទរស់នៅក្នុងតំបន់នេះ គឺជាទង្វើ​ខុស​ច្បាប់ ហើយក៏ជាទង្វើមួយធ្វើឱ្យសង្គមមានការស្អប់ខ្ពើម។ ដូច្នេះ​គម្បី​ត្រូវតែបញ្ឈប់រាល់សកម្មភាពទាំងឡាយ ដូចជាការដាក់អន្ទាក់ ការលប​លួចបរបាញ់សត្វព្រៃ ហើយងាកមកជួយអភិរក្ស ថែរក្សាសត្វ​ព្រៃគ្រប់​ប្រភេទ​ ដែលកំពុងរស់នៅក្នុងតំបន់សហគមន៍ដែន​ជម្រក​សត្វព្រៃសង្ឃ​រុក្ខវន្ត ឱ្យបានគង់វង្ស និងប្រកបសុវត្ថិភាព ។

លោកប្រធានមន្ទីរបានបន្តថា សត្វព្រៃគ្រប់ប្រភេទ ក៏ត្រូវការរស់រានមាន​ជីវិតដូចយើងដែរ ដូច្នេះ បងប្អូនប្រជាពលរដ្ឋមិនត្រូវលបលួចបរបាញ់ ឬដាក់អន្ទាក់បន្តទៀតនោះទេ ។ ប្រសិនបើមានករណីបែបនេះ​កើតឡើង​នោះ បងប្អូននឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ដោយមិនមានការលើក​លែងនោះឡើយ ចំពោះបុគ្គលណាដែលនៅតែលបលួចដាក់អន្ទាក់ចាប់ ឬ បរបាញ់សត្វព្រៃនោះទៀត ។

លោក ភួង លីណា បានបញ្ជាក់ថា ព្រៃឈើក្នុងសហគមន៍ដែនជម្រកសត្វ​ព្រៃសង្ឃ​​រុក្ខាវន្ត មានទំហំជាង ៣ម៉ឺនហិកតា ហ៊ុព័ទ្ធជាប់ក្រុង១ ស្រុក២ និង​មានសត្វព្រៃគ្រប់ប្រភេទ បានជ្រកកោនរស់នៅក្នុងតំបន់នេះ ប្រសិនបើ​យើង​រួមគ្នាអភិរក្សថែរក្សាឲ្យបានគង់វង្ស នោះវាអាចផ្តល់ប្រយោជន៍ច្រើន លើការទាក់ទាញវិស័យទេសចរទៅថ្ងៃអនាគត និងធ្វើឱ្យពលរដ្ឋរស់នៅក្បែរ​តំបន់នោះ អាចមានមុខរបរកាន់តែប្រសើរឡើង៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner