ពលរដ្ឋកូរ៉េខាងត្បូងរាប់ម៉ឺននាក់ប្រផ្តុំគ្នាជាថ្មី

បរទេស៖ នៅថ្ងៃសៅរ៍នេះ ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា នៅមុខរដ្ឋសភា និងទីតាំងផ្សេងៗទៀត ខណៈដែល ប្រធានាធិបតី Yoon Suk Yeol ត្រូវប្រឈមនឹងការបោះឆ្នោតចោទប្រកាន់ ជាលើកទីពីរ។

តាមគម្រោង ការបោះឆ្នោតក្នុងសភា ឲ្យមានការដាក់បន្ទុកលើលោក Yoon ជុំវិញ ច្បាប់អាជ្ញាសឹក នឹងធ្វើឡើង នៅពេលល្ងាចថ្ងៃសៅរ៍។

ការតវ៉ានៅមុខសភាគឺទាមទារឱ្យលោក Yoon ចុះចេញពីតំណែង ក្រោយពីការប៉ុនប៉ងលើកដំបូង ដើម្បីដកលោក Yoon ចេញពីតំណែង កាលពីលលកទី១ បានបរាជ័យ។ មន្ត្រីប៉ូលិសក្រុងសេអ៊ូលម្នាក់បានប្រាប់ AFP ថា មនុស្សយ៉ាងហោចណាស់ ២០ម៉ឺននាក់ ធ្វើបាតុកម្ម ទាមទារឲ្យលោកចុះចេញ។

អ្នកតវ៉ាឈ្មោះ Yoo Hee-jin អាយុ ២៤ ឆ្នាំបាននិយាយថា «ប្រសិនបើ Yoon មិនត្រូវបានគេចោទប្រកាន់ នៅថ្ងៃនេះទេ ខ្ញុំនឹងត្រឡប់មកវិញ នៅសប្តាហ៍ក្រោយ…ខ្ញុំនឹងបន្តមក រៀងរាល់សប្តាហ៍ រហូតដល់លោកចុះចេញ»។

យ៉ាងណាមិញ នៅក្នុងទីក្រុងសេអ៊ូល ក្បែរទីលាន Gwanghwamun មនុស្សម៉ឺននាក់ទៀតបានប្រមូលផ្តុំគ្នាដែរ តែដើម្បីគាំទ្រ Yoon ដោយមានការច្រៀងបទចម្រៀងស្នេហាជាតិ និងគ្រវីទង់ជាតិកូរ៉េខាងត្បូង និងអាមេរិក។
អ្នកគាំទ្រ ឈ្មោះ Choi Hee-sun អាយុ ៦២ ឆ្នាំបានប្រាប់ AFP ថា «លោក Yoon គ្មានជម្រើសអ្វីក្រៅពីប្រកាសច្បាប់អាជ្ញាសឹកទេ.. ខ្ញុំយល់ព្រមលើរាល់ការសម្រេចចិត្តដែលគាត់បានធ្វើក្នុងនាមជាប្រធានាធិបតី»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner