គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងទិសដៅការងារ​បន្តរបស់ចលនាមហាជន​គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧-១៨ ធ្នូ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតបូកសរុបលទ្ធផល​ការងារប្រចាំ និងទិសដៅការងារ​បន្តរបស់ចលនាមហាជន​គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា។ តាមកម្មវិធីពិធីបើកសន្និបាតនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានគណៈប្រចាំការគណៈ​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះ មានការអញញជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស៕
ដោយ៖ពលជ័យ

ads banner