អង់គ្លេសដាក់កាំមេរ៉ាAIដឹងអ្នកបើកបរផឹកស្រា ដំបូងគេលើលោក
បរទេស៖ កាមេរ៉ាបញ្ញាសិប្បនិម្មិត ឬ AI ទីមួយ របស់ពិភពលោក ដែលកំណត់គោលដៅអ្នកបើកបរមានជាតិស្រវឹង
ព្រមទាំង អ្នកបើកបរដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ត្រូវបានបំពាក់ចល័ត នៅក្នុងតំបន់ Devon និង Cornwall
នៃប្រទេសអង់គ្លេស នេះបើតាម BBC។
ការសាកល្បងបំពាក់កាម៉េរ៉ា Heads-Up នេះ កំពុងធ្វើឡើង ក្នុងរយៈពេញមួយខែធ្នូ ឆ្នាំ២០២៤ នេះ ពោលគឺស្របគ្នានឹងយុទ្ធនាការបង្ក្រាប លើការបើកបរមានជាតិអាកុល នេះបើតាម BBC ដដែល។
ប្រភពបានបញ្ជាក់ថា ជាទូទៅ កន្លងមក កាមេរ៉ា Acusensus បែបនេះ គ្រាន់តែត្រូវបានប្រើប្រាស់ ដើម្បីជួយប៉ូលីសចាប់អ្នកបើកបរដោយប្រើទូរស័ព្ទដៃ ឬ មិនពាក់ខ្សែក្រវ៉ាត់។ ចំពោះកាម៉េរ៉ា Heads-Up នេះវិញ នឹងជំនួសសកម្មភាព
ប៉ូលិស ដែលតាមឃាត់រថយន្តនៅលើដងផ្លូវ ចំពោះអ្នកបើកបរ មានជាតិអាល់កុល និងសារធាតុញៀន ខុសច្បាប់។
លោក Geoff Collins អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនអភិវឌ្ឍន៍កាមេរ៉ា AI នេះ បាននិយាយថា
ម៉េរ៉ា Heads-Up អាចផ្លាស់ទីបានយ៉ាងលឿន ទៅកាន់ផ្លូវណាមួយ ដោយមិនមានការព្រមាន ជាមុនឡើយ ដែលមានន័យថា អ្នកបើកបរមិនបានដឹងខ្លួនថា ពួកគេត្រូវបានកាំមេរ៉ាចាប់សម្គាល់ ហើយប៉ូលីសទៅដល់រថយន្តបំពានទាំងនោះ ទើបបានដឹងខ្លួន៕
ប្រភព៖ BBC ប្រែសម្រួល៖ សារ៉ាត