ឥណ្ឌាបង្កើតប្រវត្តិសាស្រ្តថ្មី ចាយពេលត្រឹម ១០០ម៉ោង សង់ផ្លូវប្រវែង ១០០គីឡូម៉ែត្រ

ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលចាយពេលត្រឹមតែ១០០ម៉ោងប៉ុណ្ណោះ អាចសាងសង់ផ្លូវប្រវែង ១១៨គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hindu Stan Times។

គម្រោងនេះបានប្រើប្រាស់បច្ចេកវិទ្យា Cold Central Plant Recycling (CCPR) ដែលអនុញ្ញាតឱ្យកែច្នៃវត្ថុធាតុដើមកែច្នៃបាន ៩០% កាត់បន្ថយតម្រូវការសម្ភារៈ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។

គម្រោងនេះត្រូវបានសម្រេចនៅលើផ្លូវល្បឿនលឿន Ghaziabad-Aligarh Expressway ហើយវាបានក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការសាងសង់ផ្លូវ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ វាជាផ្លូវល្បឿនលឿនក្រាលបេតុងប្រភេទ bituminous ផ្ដល់ភាពងាយស្រួលក្នុងការសាងសង់ និងធន់សម្រាប់ការប្រើប្រាស់។

គម្រោងផ្លូវល្បឿនលឿននេះ មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ដោយភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មផ្សេងៗ តំបន់កសិកម្ម និងស្ថាប័នអប់រំនៅទូទាំងរដ្ឋ Uttar Pradesh ។ ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានរំពឹងថា នឹងលើកកំពស់ចលនាទំនិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

សមិទ្ធិផលនេះទៀតសោត មិនត្រឹមតែកំណត់ស្តង់ដារពិភពលោកថ្មី សម្រាប់ល្បឿនសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ឥណ្ឌា ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមដោះស្រាយបញ្ហាបរិស្ថាន។

កំណត់ត្រានេះ កើតឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ហើយគិតមកទល់ពេលនេះ នៅពុំទាន់មានប្រទេសអាចបំបែកបាននៅឡើយទេ៕

ប្រភព ៖ Hindu Stan Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner