សត្វថ្មីៗចំនួន ២៣៤ ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់មហាមេគង្គក្នុងឆ្នាំ២០២៣
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ អង្គការ WWFបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងមកនេះប្រភេទសត្វថ្មីៗចំនួន ២៣៤ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់មហាមេគង្គ។
ក្នុងការចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ អង្គការ WWFបានចោទសួរថា៖ អ្នកធ្លាប់ឮពីប្រភេទខ្ញីដែលមានឫសមានក្លិនដូចស្វាយទេ?ហើយអ្នកធ្លាប់ឃើញពស់មានរោមភ្នែកវែងដែរឬអត់?
នៅក្នុងរបាយការណ៍ប្រភេទសត្វរកឃើញថ្មីៗនេះអង្គការ WWFបានបញ្ជាក់ដែរថា “យើងបង្ហាញពីប្រភេទសត្វដ៏កម្រនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានកត់ត្រាដោយអ្នកវិទ្យាសាស្ត្រជាលើកដំបូង”។
អង្គការ WWFបានឱ្យដឹងបន្ថែមថា៖ នៅក្នុងរបាយការណ៍នេះសម្រាប់ប្រទេសកម្ពុជា គេបានរកឃើញរុក្ខជាតិថ្មីចំនួន ២ ប្រភេទ៖ រុក្ខជាតិម្យ៉ាងហៅថា Lindsaea kohkongensis និងដើមរុក្ខជាតិ ឈ្មោះ Cinnamomum kostermannii ។ ហេតុនេះសូមចូលរួមអភិរក្សប្រភេទធនធានទាំងនេះ ដើម្បីការពារពួកវាកុំឱ្យបាត់បង់ពីធម្មជាតិ”៕
ដោយ ៖ ម៉ាដេប៉ូ







ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។