តុលាការធម្មនុញ្ញកូរ៉េផ្តើមសវនាការករណីចោទប្រធានាធិបតី

បរទេស ៖ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធី ករណីលោកប្រធានាធិបតី Yoon ដែលត្រូវបានចោទប្រកាន់ ជុំវិញច្បាប់អាជ្ញាសឹក។

បើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានប្រាប់ នៅថ្ងៃអង្គារនេះថា លោក ​Yoon Suk Yeol​ ត្រូវបន្តបង្ហាញខ្លួន ដល់ចុងសប្តាហ៍ ដើម្បីសាកសួរ ជុំវិញច្បាប់អាជ្ញាសឹកបរាជ័យ របស់លោក។

លោក Yoon ដែលត្រូវបានព្យួរពីតំណែង កាលពីថ្ងៃសៅរ៍ កំពុងត្រូវបានស៊ើបអង្កេត ដោយប៉ូលីស, ក្រសួងការពារជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ។

ប្រធានាធិបតីរូបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬ សូម្បីតែ ទោសប្រហារជីវិត ប្រសិនបើរកឃើញថា មានកំហុស។

ការប៉ុនប៉ងរយៈពេលខ្លីរបស់លោក ដើម្បីព្យួរការគ្រប់គ្រងប្រទេសបែបស៊ីវិល ទៅជាការគ្រប់គ្រង តាមរបបសឹក បានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងភាពចលាចលនយោបាយ ដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner