ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២៥០គ្រួសារនៅក្រុងស្ទឹងសែនបានទទួលអំណោយ

កំពង់ធំ​៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ក្រោមការរៀបចំដោយមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិ​សម្បទា បានផ្តល់អំណោយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ​ដែល​មានជីវភាពលំបាកចំនួន២៥០ គ្រួសារ នៅ​សង្កាត់​ដំរីជាន់ខ្លា និង​សង្កាត់​កំពង់រទេះ ក្នុងក្រុងស្ទឹងសែន។

អំណោយមាន អង្ករ ត្រីខ ភួយ និងទឹកស៊ីអ៊ីវ ។ក្នុងពេលជួបសំណេះ​សំណាល និងចែកអំណោយឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុ​ណ​ដល់ក្រុមការងារ ដែលបានប្រឹងប្រែងក្នុងការសហការចែកចាយ​អំណោយ​ដល់ប្រជាពលរដ្ឋ។ ការចែកអំណោយនេះបង្ហាញ​ពីស្មារតីសាមគ្គីភាព និងការប្រឹងប្រែងរបស់អាជ្ញាធរដើម្បីរួមដោះ​ស្រាយបញ្ហាសង្គម៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner