ប្រកួតវាយសីជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០២៤ត្រូវបានវាយតម្លៃថា កើនឡើងទាំងបរិមាណ និងគុណភាព
(ភ្នំពេញ)៖ ការប្រកួតកីឡាវាសីជ្រើសរើសជើងឯកឆ្នាំ២០២៤ ក្រោមការឧបត្ថមគាំទ្រថវិការបស់ក្រសួងអប់រំយុវជននិងកីឡា បានដំណើរការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤នេះ មានក្លឹបនិងសម្ព័ន្ធកីឡាវាយសីចូលរួមចំនួន១៤ថយចុះ២ក្លឹប បើធៀបនិងការប្រកួតជ្រើសរើសថ្នាក់ជាតិឆ្នាំ២០២៣កន្លងទៅ។ ប៉ុន្តែសម្រាប់ការចូលរួមរបស់កីឡាករកីឡាការិនីមានការកើនឡើង ពិសេស យុវជនវ័យក្មេង។

ឯកឧត្តម អគ្គលេខាធិការ បានឱ្យដឹងទៀតថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ បានដំណើរការប្រកួតចំនួន៣ថ្ងៃចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២៤ ។

ដោយការប្រកួតមាន៧វិញ្ញាសាមានដូចជា៖ វិញ្ញាសាវាយវាយទោលបុរសអាយុ១៨ឆ្នាំឡើង (កើតមុនឬនៅឆ្នាំ២០០៦) វិញ្ញាសាវាយទោលបុរសអាយុក្រោម១៨(កើតក្រោយឬនៅឆ្នាំ២០០៧)វិញ្ញាសាវាយទោលនារីអាយុក្រោម១៨ឆ្នាំ ( កើតក្រោយឬនៅឆ្នាំ២០០៧) វិញ្ញាសាវាយគូបុរស ១៨ឆ្នាំឡើង (កើតមុនឬនៅឆ្នាំ២០០៦)វិញ្ញាសាវាយគូបុរសក្រោមអាយុ១៨ឆ្នាំ(កើតក្រោយឬនៅឆ្នាំ២០០៧) វិញ្ញាសាវាយគូនារី១៨ឆ្នាំឡើង កើតមុនឬនៅឆ្នាំ២០០៦)វិញ្ញាសាវាយគូចម្រុះប្រុសស្រីមិនគិតអាយុ វិញ្ញាសា។សរុបចំនួនកីឡាករកីឡាការិនី ប្រតិភូនិងគ្រូបង្វឹក ចូលរួមចំនួន១៧២នាក់។

លោក ឡែម ស៊ីណា ប្រធានគណៈកម្មការការប្រកួតបានថ្លែងឱ្យដឹងដែរថា ជើងឯកថ្នាក់ជាតិឆ្នាំ២០២៤នេះ កីឡាករកីឡាការិនីចូលរួមប្រកួតមានការកើនឡើងសមត្ថភាពគួឱ្យកត់សម្គាល់ ទាំងអស់នេះ គឺដោយសាតែការដាក់ចេញនូវយុត្តិសាស្រ្តអភិវឌ្ឍន៍របស់សហព័ន្ធក្រោមការចង្អលបង្ហាញពីសំណាក់ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បានបំផុសតាមបណ្តាក្លឹប និងសម្ព័ន្ធកីឡាវាយសី ដោយធ្វើការបណ្តុះបណ្តាលគ្រូបង្វឹកតាមរាជធានីខេត្តជាបន្តបន្ទាប់ បានធ្វើឱ្យកីឡាករកីឡាការិនីរីកចំរើនទាំងបរិមាណនិងគុណភាពបច្ចេកទេស
។

ប្រធានគណៈកម្មការខាងលើ បានគូបញ្ជាក់ទៀតថា ជើងឯកថ្នាក់ជាតិឆ្នាំ២០២៤នេះ សហព័ន្ធបានដាក់វិញ្ញាសាប្រកួតផ្តោតសំខាន់លើកីឡាករកីឡាការិនីវ័យក្មេងច្រើនជាងកីឡាករកីឡាការិនីចាស់ៗ ដោយសាតែសហព័ន្ធចង់បណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេងត្រៀមប្រកួតថ្នាក់ជាតិនិងអន្តរជាតិនាពេលខាងមុខដូចជាស៊ីហ្គេម និងកីឡាយុវជអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាដើម។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកឆ្នាំ២០២៤នេះ អាត្រាយុវជនក្រោមអាយ១៨ឆ្នាំ មានចំនួនច្រើន បើធៀបនិងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំមុនៗ។ទាំអអស់នេះ ទាំងអស់នេះ គឺជាយុត្តិសាស្រ្តរបស់សហព័ន្ធផ្តល់ឱកាសកីឡាករកីឡាការិនីវ័យកម្មេងបានប្រកួតប្រជែងបញ្ចេញសមត្ថភាព អភិវឌ្ឍន៍ក្លាយជាកីឡាករកីឡាការិនីមានសក្តានុពលត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ


