នាយឧត្ដមសេនីយ៍ គីម ប៊ុនថាន អញ្ជើសំណេះសំណាលជាមួយ​ថ្នាក់ដឹកនាំបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃញ្ហាការដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំនៅទីបញ្ជការ​តំបន់ប្រតិបត្តិការសឹករង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីសភាពការណ៍ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្ត និងបានបញ្ជាក់ជូនអំពី​សកម្មភាព​មនុស្សធម៌ ក្នុងការជួយដល់ក្រុមគ្រួសារអតីត​យុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលកន្លងទៅ ។

ថ្លែងទៅកាន់នាយទាហាន នាយទាហានរង ពលទាហាន​ក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម គីម ប៊ុនថាន បានកោតសរសើរ កងកម្លាំងទាំងអស់នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តបានល្អ តាមច្បាប់ បទបញ្ជា និងលក្ខន្តិកៈទូទៅ​របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងការកោតសរសើរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន​កម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំយ៉ាងមមាញឹក ក្នុងការបម្រើ​បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានយ៉ាង​ល្អប្រសើរ។ឯកឧត្តមក៏បានប្រគល់ភារកិច្ចឱ្យ​បន្តចូលរួមក្នុងការអ​នុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវបន្តយក​ចិត្តទុកក្នុងគ្រប់គ្រងកម្លាំង គ្រឿងសម្ភារៈបច្ចេកទេស ធានាទុក​ដាក់ថែរក្សាឱ្យមានគុណភាព និងទី៣ ត្រូវបន្តពង្រឹងតួនាទីភារកិច្ច​របស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារសុខសន្តិភាព ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner