ម៉ាឡេស៊ីបន្តស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួន ១០ ឆ្នាំមុន

បរទេស ៖ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បាននិយាយ កាលពីថ្ងៃសុក្រថា គណៈរដ្ឋមន្ត្រីបានយល់ព្រមលើសំណើ ដើម្បីចាប់ផ្តើមការស្វែងរកជាថ្មី សម្រាប់ជើងហោះហើរ MH370 របស់ម៉ាឡេស៊ី ដែលបានបាត់ខ្លួន យ៉ាងអាថ៌កំបាំង កាលពី ១០ឆ្នាំមុន។

លោករដ្ឋមន្ត្រី Anthony Loke បានប្រាប់អ្នកយកព័ត៌មានថា «សំណើសម្រាប់ប្រតិបត្តិការរុករកដោយក្រុមហ៊ុន Ocean Infinity គឺជាសំណើដ៏រឹងមាំមួយ ហើយសមនឹងទទួលបានការពិចារណា ឲ្យធ្វើ»។

លោកបាននិយាយថា កាលពីថ្ងៃទី ១៣ ខែធ្នូ រដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍ ដើម្បីទទួលយកសំណើ ពីក្រុមហ៊ុន Ocean Infinity ដែលជាក្រុមហ៊ុន មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីបន្តការស្វែងរក នៅក្នុងតំបន់ថ្មីមួយ ដែលប៉ាន់ស្មានថា មានទំហំ ១៥,០០០គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូង ស្ថិតនៅមហាសមុទ្រឥណ្ឌា។

គួររម្លឹកថា យន្តហោះ Boeing 777 បានបាត់ពីអេក្រង់រ៉ាដា ដែលផ្ទុកមនុស្សចំនួន ២៣៩ នាក់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ ខណៈពេលកំពុងធ្វើដំណើរ ពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង។

ទោះបីជាមានការស្វែងរកដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ យន្តហោះមួយគ្រឿងនេះ មិនត្រូវបានរកឃើញ នៅឡើយទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner