សម្តេចធិបតី៖ ផ្ការីករបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខុសស្រឡះពីផ្ការីករបស់ក្រុមជ្រុលនិយម ដែលនាំគ្រោះថ្នាក់ដល់ជាតិ និងពលរដ្ឋ
ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ផ្ការីក របស់រដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ខុសស្រឡះពីផ្ការីករបស់ក្រុមជ្រុលនិយម ដែលនាំគ្រោះថ្នាក់ដល់ជាតិ និងពលរដ្ឋ។ ផ្ការីករបស់ក្រុមជ្រុលនិយម ជាផ្ការីកដែលបង្កឱ្យមានចលាចលក្នុងប្រទេស។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ននៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ផ្ការីករបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាផ្ការីកនៃសន្តិភាព ផ្ការីក នៃគោលនយោបាយ ឈ្នះ ឈ្នះ ផ្ការីកនៃការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។ ផ្ការីករបស់រាជរដ្ឋាភិបាល គឺផ្ការីកសន្តិភាពសុខដុមនីយកម្មនៅក្នុងប្រទេសជាសួនផ្ការីកស្រស់បំព្រងសួនកសិកម្មសួននៃការអភិវឌ្ឍន៍គឺជាផ្ការីករបស់គណបក្សប្រជាជនកម្ពុជា និងផ្ការីកចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចាប់ពីខេត្តកំពង់ចាមនេះទៅដល់ខេត្តផ្សេងៗទូទាំងប្រទេស៕
ដោយ៖ពលជ័យ