បេក្ខជនជិត ១ពាន់នាក់ចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក

(ភ្នំពេញ)៖ បេក្ខជនចំនួន ៨០៩ នាក់ ដែលមានសិទ្ធចូលរួមប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ បម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាល ខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចូលរួមប្រឡងប្រជែង ក្រោមការរៀបចំដោយក្រសួងមុខងារសារធារណៈ ។ បេក្ខជនដែលមានសិទ្ធិប្រឡងប្រជែង សរុបចំនួន ៨០៩ (ស្រី ៤៧០ នាក់) ហើយបេក្ខជនដែលត្រូវជ្រើសរើសសរុបចំនួន ៣៦ កន្លែង ក្នុងនោះប្រភេទក្របខណ្ឌ “ក” ចំនួន ១២នាក់ ក្របខណ្ឌ”ខ” ចំនួន ២៤នាក់ ។

ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាល ខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ បានអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងជានិមិត្តរូប។

តាំងពីព្រឹកគណៈកម្មការមេប្រយោគ ដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែង រហូតដល់ដំណើរការប្រឡង ក្រុមការងារគ្រប់ផ្នែកនីមួយៗកំពុងបំពេញកិច្ចការយ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានការតាមដានមើលពីអ្នកសង្កេតការណ៌មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

បញ្ចាក់ក្នុងកិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន ឯកឧត្តម វេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល បានឱ្យដឹងថា ការប្រឡងប្រជែងដើម្បីគុណភាព ដើម្បីគុណនាធិបតេយ្យ អ្នកចេះគឺជាប់ ដើម្បីទទួលបានគុណភាព បេក្ខជនបានឆ្លងកាត់ប្រឡងប្រជែងយ៉ាងច្រើនទាំងក្នុងពេលសិក្សា ក៏ដូចជាប្រលងចេញនៅថ្នាក់ជាតិ និងប្រឡងប្រជែងចូលក្របខណ្ឌមន្រ្តីក្រសួងសុខាភិបាលបន្តទៀត ដែលនៅក្នុងនេះគឺអ្នកចេះនៅក្នុងចំណោមអ្នកចេះ មានតែអ្នកខ្លាំងទេទើបជាប់ ដែលក្រោយពេលទៅបំពេញការងារនិងទទួលបានគុណភាពខ្ពស់។

ឯកឧត្តម វេជ្ជបណ្ឌិត ម៉ី សំបូរ បន្ថែមថា ក្រោយពេលប្រឡងជាប់មន្រ្តីទាំងអស់និងត្រូវធ្វើការបណ្តុះបណ្តាលការងារ រយៈពេលខ្លី និងបញ្ជូនទៅបំពេញការងារនៅតាមប៉ុស្តន៍ដែលខ្លួនបានដាក់ពាក្យប្រឡង។

គួរបញ្ចាក់ថា ដំណើរការប្រឡងប្រព្រឹត្តទៅដែលមាន ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ រក្សាអោយនៅ ”៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner