វេទិកាពិគ្រោះយោបល់ និងផព្វផ្សាយ សម្រាប់ការអភិវឌ្ឍស្រុកជីក្រែង
អត្ថបទដោយ៖
ប៊ុន រដ្ឋា
សៀមរាប៖ វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ បានប្រព្រឹត្តទៅនៅវត្តកំពង់ក្តី ស្រុកជីក្រែងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ូវ សេងហាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។
តាមរយៈវេទិកានេះប្រជាពលរដ្ឋស្រុកជីក្រែងបានលើកឡើងនូវបញ្ហាមួយចំនួន ក្នុងនោះ អគ្គិសនីខ្សោយ,បញ្ហាធ្លី និងការស្តារដីតំបន់បឹងទន្លេសាប,ការជួសជុលផ្លូវ និងការតាំងស្លាកសញ្ញាចរាចរណ៍,បញ្ហាសេវាសុខាភិបាល,ការស្តារស្ទឹង និងអាងទឹក, សំណើសុំបញ្ចូលភូមិឃុំសង្កាត់មានសុវត្ថិភាពក្នុងកម្មវិធីសិក្សាជាដើម។
ឆ្លើយតបទៅសំណូមពររបស់ប្រជាពលរដ្ឋឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលរងខេត្តបានពន្យល់ និងឆ្លើយ
តបសំណូមពររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់៕
ដោយ៖ប៊ុនរដ្ឋា