ឆេះសាលាឆាន់ កុដិ វត្តដំរីផុង ខេត្តក្រចេះ គិតជាទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារ
អត្ថបទដោយ៖
ឈឹម សុផល
ក្រចេះ៖ សាលាឆាន់និងកុដិមួយខ្នង ព្រមទាំងសម្ភារៈមួយចំនួនធំ នៅវត្តដំរីផុង ក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានអភ្គិភ័យឆាបឆេះកាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។
អធិការនគរបាលស្រុកឆ្លូងលោកវរសេនីយ៍ ឆុង តូរ៉ាន់ បានឱ្យដឹងថា មូលហេតុនៃការឆាបឆេះសាលាឆាន់ខាងលើនេះ គឺកើតឡើងដោយសារផ្ទុះកំប៉ុងហ្គាសចង្ក្រាន ដែលលោកសង្ឃបានដាក់ដាំទឹកឆាន់ ហើយនៅលើសាលាឆាន់នោះក៏មានប្រេងសាំង ៣០ប៊ីដុង ដែលពុទ្ធបរិស័ទយកមកប្រគេនទើបការឆាបឆេះ លឿនយ៉ាងដូច្នេះ។
លោកអធិការបានបញ្ជាក់ថា ចំពោះការខូចខាតរួមមាន ឆេះសាលាឆាន់មួយខ្នងទំហំ ១៥ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ,ធ្វើពីឈើប្រក់ក្បឿង ,ឆេះកុដិព្រះសង្ឃមួយខ្នង ទំហំ ៦.៥ម៉ែត្រ គុណនឹង១៣ម៉ែត្រធ្វើពីឈើប្រក់ក្បឿង និងឆេះបដិមាករ ៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត សរុបជាទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារ៕
ដោយ៖ឡុង សំបូរ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។