អភិបាលខេត្តកំពតជួបសំណេះសំណាលយុវជនសាសនិកឥស្លាមខេត្តកំពត

កំពត៖ថ្លែងក្នុងពិធីជួបជុំប្រចាំឆ្នាំលើកទី៤ ជាមួយសិស្ស និស្សិត បញ្ញវន្ត និងថ្នាក់ដឹកនាំឥស្លាមឆ្នាំ២០២៤  ដែល​រៀប​ចំ​នៅសាលបូកគោ ខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​បង​ប្អូនខ្មែរឥស្លាម ដែលតែងតែជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាល​រហូតមក។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជន​សាសនិកឥស្លាមជំនាន់ក្រោយ សូមឱ្យបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមការពារសន្តិភាពឱ្យស្ថិតស្ថេរ។

ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី លោក ម៉ាន វណ្ណា បានបញ្ជាក់ថា អង្គការនឹងបន្តខិតខំ ចូលរួម​ចំណែកជាមួយ​រាជរដ្ឋា​ភិបាល ក្នុងការកសាងធនធានមនុស្ស ធនធានជាតិ ដើម្បីរក្សា​នូវសុខសន្តិភាព និងអភិវឌ្ឍ​ប្រទេស ក៏ដូចសហគមន៍ឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត។  

ពិធីជួបជុំប្រចាំឆ្នាំលើកទី៤ មានគោលបំណង ឆ្លុះបញ្ចាំងអំពីសកម្មភាព និងលទ្ធផលការងាររបស់អង្គការនាឆ្នាំ២០២៤ និងលើកទិសដៅ​សម្រាប់ឆ្នាំ២០២៥ បង្កើនការទំនាក់ទំនងល្អ រិតចំណងសាមគ្គីភាព រវាងគ្នានឹងគ្នាលើមាគ៌ា​ត្រឹមត្រូវ  ។យល់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក  ផ្តល់ភាពសប្បាយរីករាយ ផ្តល់ស្នាមញញឹក ផ្តល់ក្តីស្រលាញ់ដល់គ្នា ៕
ដោយ៖ សិលា សារិន

ads banner