“កម្ពុជា-លីទុយអានី ពិនិត្យលទ្ធភាពក្នុងការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី”

ភាគីទាំងពីរបានឯកភាពគ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលនៅក្នុងវិស័យសំខាន់ៗរួមមាន៖ការបោសសម្អាតមីនមនុស្សធម៌តាមរយៈការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា។

ភាគីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនពីប្រទេសលីទុយអានី ទាញយកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផលនៅកម្ពុជា ជាពិសេសការនាំចេញ ផលិតផលដែលមានសក្តានុពលខ្ពស់របស់កម្ពុជារួមមាន អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី។

ដោយឡែក ភាគីលីទុយអានី ក៏បានស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយបានជម្រាបថា លីទុយអានីមានសាកលវិទ្យាល័យកសិកម្មដ៏ល្បីល្បាញ និងបានលើកទឹកចិត្តឱ្យមាន កម្មវិធីសិក្សារួមគ្នារវាងស្ថាប័នបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner