វិមានក្រឹមឡាំង ៖ ជំនួបលោក ពូទីន – ត្រាំ មានប្រទេសជាច្រើនស្នើសុំធ្វើម្ចាស់ផ្ទះ

មូស្គូ ៖ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov និយាយថា ប្រទេសជាច្រើនបានស្នើសុំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ លោក Ushakov ត្រូវបានគេសាកសួរថាតើហុងគ្រី និងស្លូវ៉ាគី បានស្នើសុំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី និងអាមេរិកដែរឬទេ? លោក Ushakov បានប្រាប់អ្នកយកព័ត៌មានវិញថា យើងបានទទួលសំណើជាច្រើនពីប្រទេសផ្សេងៗគ្នា… លោកនឹងមិនបញ្ចេញឈ្មោះប្រទេសជាក់លាក់ណាមួយទេ ដើម្បីកុំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សក្តានុពលណាមួយ… ប៉ុន្តែសំណើបែបនេះពិតជាត្រូវបានធ្វើឡើង។

កន្លងមក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានយ៉ាងឆាប់រហ័ស។ ចំណែកកាលពីសប្តាហ៍មុន លោក ត្រាំ ថែមទាំងបានអះអាងថា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជជែកជាមួយលោក ពូទីន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទោះយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា បច្ចុប្បន្នមិនទាន់មានផែនការជាក់លាក់ណាមួយ សម្រាប់កិច្ចប្រជុំបែបនោះទេ។ ប៉ុន្តែស្វីស តួកគី និងអារ៉ាប៊ីសាអូឌីត បានស្ថិតក្នុងចំណោមប្រទេសដែលបង្ហាញឆន្ទៈធ្វើជាម្ចាស់ផ្ទះការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលចិន ប្រេស៊ីល និងឥណ្ឌូនេស៊ីបានផ្តល់ផែនទីបង្ហាញផ្លូវដើម្បីបញ្ចប់ជសង្គ្រាមដ៏រ៉ុារ៉ៃមួយនេះ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner