ឆ្នាំក្រោយ! ថៃគ្រោងទាក់ទាញទេសចរបរទេស៤០លាននាក់

បរទេស៖ រដ្ឋមន្ត្រីទេសចរណ៍ថៃ បានប្រកាស កាលពីថ្ងៃអង្គារថា អាជ្ញាធរទេសចរណ៍ ហៅកាត់ TAT មានគោលដៅ ទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យបានចំនួន ៤០លាននាក់ នៅឆ្នាំ២០២៥។

ប្រភពបានបន្ថែមទៀតថា ក្នុងចំនួននេះ នឹងបង្កើតប្រាក់ចំណូលបាន ២.៨ពាន់ពាន់លានបាត ឬ ជាង៨០ពាន់លានដុល្លារអាមេរិក នេះបើតាមកាសែត The Nation។

បើតាមប្រភព រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា លោក Sorawong Thienthong បានអះអាងថា រដ្ឋាភិបាលកំពុងពឹងផ្អែក លើយុទ្ធនាការ «Amazing Thailand Grand Tourism and Sports Year 2025» របស់ខ្លួន ដើម្បីសម្រេចបានកំណើននេះ។

បើតាម លោក Sorawong ដដែល ប្រទេសថៃ រំពឹងស្រូបទាញភ្ញៀវទេសចរបរទេស បានប្រមាណ ៣៥លាននាក់ ទៅលេងកម្សាន្ត នៅប្រទេសថៃ ក្នុងឆ្នាំ២០២៤។ លោក Sorawong បាននិយាយថា ជាមធ្យម ជនបរទេសពី១៣ម៉ឺនទៅ១៥ម៉ឺននាក់ បានទៅលេងប្រទេសថៃ ជារៀងរាល់ថ្ងៃ នៅក្នុងឆ្នាំនេះ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner