ការលក់ឡានអគ្គិសនីទូទាំងពិភពលោកនៅតែមានកំណើនរឹងមាំ
ញូវយ៉ក ៖ ការលក់ឡានអគ្គិសនី (EVs) នៅជុំវិញពិភពលោក នៅតែមើលឃើញពីកំណើនរឹងមាំ ជាពិសេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែមានការជំរុញពីអ្នកទិញនៅក្នុងប្រទេសចិន។
យោងតាមរបាយការណ៍ដកស្រង់ចេញផ្សាយសារព័ត៌មាន AP បានឲ្យដឹងថា ប្រទេសចិននៅតែជាទីផ្សារឡានអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ដោយរ៉ាប់រងដល់ទៅ ៥០ភាគរយនៃការលក់ឡានថ្មីនៅក្នុងខែកក្កដា ក្នុងនោះរួមមានឡានអគ្គិសនីសុទ្ធ បូករួមទាំងឡានអគ្គិសនីកូនកាត់ផងដែរ។
ក្រុមហ៊ុនផលិតឡានចិន ដូចជា BYD នៅតែបន្តទទួលបាននូវការទាក់ទាញទូទាំងពិភពលោកជាមួយនឹងការចែកចាយលក់ឡានអគ្គិសនី ដែលមានតម្លៃថោករបស់ខ្លួន ជាពិសេសឡានអគ្គិសនីមានតម្រូវការខ្លាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ បានឱ្យដឹងថា ការផ្លាស់ប្តូរឡានធម្មតាទៅជាឡានអគ្គិសនី គឺជាផ្នែកមួយដ៏សំខាន់ នៃការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត។ ការដឹកជញ្ជូនតាមផ្លូវគោកមានចំនួនប្រហែល ១ភាគ៦ នៃការបំភាយឧស្ម័នជុំវិញពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា