លោក ពូទីន ៖ ការសម្រេចគោលដៅយោធានៅអ៊ុយក្រែន គឺជាអាទិភាពកំពូលរបស់រុស្ស៊ីឆ្នាំ២០២៥
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា រុស្ស៊ីនឹងបន្តសម្រេចឲ្យបាននូវរាល់គោលដៅប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននៅឆ្នាំ ២០២៥ ដោយហៅវាថា ជាកិច្ចការទី១។
បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ីនៅតំបន់ Leningrad នៃប្រទេសរុស្ស៊ី លោក ពូទីន បានឆ្លើយតបនឹងសំណួរអំពីការបញ្ចប់ជម្លោះអ៊ុយក្រែននៅឆ្នាំ ២០២៥ថា យើងក៏កំពុងព្យាយាមបញ្ចប់ជម្លោះនៅអ៊ុយក្រែនផងដែរ។
លោក ពូទីន បានកត់សម្គាល់ថា រុស្ស៊ីអាចប្រើមីស៊ីលល្បឿនលឿនជាងសំលេង Oreshnik ប្រសិនបើចាំបាច់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាការសម្រេចចិត្តបែបនេះ នឹងមិនប្រញាប់ប្រញាល់ទេ ពីព្រោះមីស៊ីលនេះមានអនុភាពខ្លាំង និងបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជាក់លាក់។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមទៀតថា បច្ចុប្បន្នរុស្ស៊ីមានមីស៊ីល Oreshnik ជាច្រើន ហើយបើទោះបីជាមិនគ្រប់គ្រាន់ក្តី ក៏ប៉ុន្តែវាបានចាប់ផ្តើមផលិតបន្ថែមទៀតរួចហើយ ដើម្បីធានាថា វាមានបរិមាណគ្រប់គ្រាន់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា