Kim Jong Un នាំកូនស្រីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃពុធថា មេដឹកនាំកំពូល របស់កូរ៉េខាងជើង លោក Kim Jong Un និងកូនស្រី របស់លោក ឈ្មោះ Ju Ae បានចូលរួមកម្មវិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី រួមទាំង កាំជ្រួច និងការសម្តែង រាំទឹកកក។

ឱពុកកូនទាំងពីរបានចូលរួមក្នុងពិធី ដែលត្រូវបានរំលេច ដោយការសម្តែងវប្បធម៌ ដ៏ឧឡារិក បង្ហាញពីភាពរឹងមាំ និងការរួបរួម របស់របបនេះ។ KCNA បានរាយការណ៍អំពីព្រឹត្តិការណ៍នេះ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រារព្ធពិធីទាំងនេះថា ជាការបង្ហាញពីការពឹងផ្អែកលើខ្លួនឯង របស់ប្រទេស និងការដឹកនាំរបស់លោកគីម ជុងអ៊ុន។

នៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីនេះ រួមមាន ទាំងការបង្ហាញកាំជ្រួចដ៏រស់រវើក ដែលបំភ្លឺផ្ទៃមេឃ ជាសញ្ញាបង្ហាញពីការសង្កត់ធ្ងន់ ពីការបន្តរបស់របបនេះ បង្ហាញពីអំណាច និងសមិទ្ធិផល របស់ខ្លួន។

ទោះបីជាយ៉ាងណា មិនមានការលើកឡើង ពីការថ្លែងរបស់លោក Kim នាពេលនោះទេ។ ប៉ុន្តែ បើតាម KCNA លោក គីម បាននិយាយ នាពេលថ្មីៗនេះថា លោកសន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ី តាមរយៈលិខិតមួយ ផ្ញើជូនប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសឆ្នាំថ្មី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner