ឯកឧត្តមបណ្ឌិត ចាយ បូរិន សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិត ធ សោ
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជន្នះ ៧ មករា (១៩៧៩-២០២៥) ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំគណៈប្រតិភូយុវជន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន ឯកឧត្តមបណ្ឌិត ធ សោ ទីប្រឹក្សាគណៈទាក់ទងការបរទេស គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ។
លោក ធ ឆាយសេរីបុត្រ កូនប្រុស ឯកឧត្តមបណ្ឌិត ធ សោ និងក្រុមគ្រួសារមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈប្រធានផ្នែកឃោសនាអបរំ ដឹកនាំគណៈប្រតិភូមកសួរសុខទុក្ខឪពុករបស់ខ្ញុំដល់លំនៅដ្ឋាន ក្រុមគ្រួសារមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមគន្លងប្រពៃណីដ៏ល្អផូរផង់ បន្តពីសម្តេចតេជោ គឺការយកចិត្តទុកដាក់អំពីសុខទុក្ខ ជីវភាពរស់នៅ ការផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទំាងអស់ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
លោក ធ ឆាយសេរីបុត្រ ក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ និងកំណត់ផែនការយុទ្ធសាស្រ្តច្បាស់លាស់ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រនិងពុទ្ធចក្រ ៕




ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ