ក្រឹត្យថ្មីនៅវៀតណាម! ហូជីមិញផាកអ្នកបើកបរ២៤ម៉ឺនដុល្លាររាល់ថ្ងៃ កើន៣៥%

បរទេស ៖ កាសែតវៀតណាមបានចេញផ្សាយថា ដោយអនុវត្តតាមក្រឹត្យថ្មី ការផាកពិន័យករណីបំពានច្បាប់ចរាចរណ៍ នៅទីក្រុងហូជីមិញ មានជិត ២៤ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ក្នុងនោះ ប៉ូលីសបានប្រមូលការផាកពិន័យ សរុប ១.៦៧លានដុល្លារ ក្នុងសប្តាហ៍ដំបូង នៃខែមករា ឆ្នាំ២០២៥។

VNexpress បានដកស្រង់សម្តី របស់លោក Le Van Hai អនុប្រធាននាយកដ្ឋានប៉ូលីសចរាចរណ៍ ទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួននេះបានកើនឡើង ៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា មុនពេលអនុវត្តច្បាប់ថ្មី។

ជាមួយនឹងការផាកពិន័យដ៏តឹងរ៉ឹង ចំពោះការបំពានច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមករា នគរបាលចរាចរណ៍បានកត់ត្រា ករណីល្មើសច្បាប់ចំនួន ១១.៨៣០ លើក រឹបអូសយានយន្តជាង ៤,៣០០ គ្រឿង ហើយ ប័ណ្ណបើកបរប្រហែល ២,១០០ ត្រូវបានដកហូត។ បទល្មើសទាំងនោះ រួមមាន ការបើកបរ ល្មើសល្បឿន ធ្វើដំណើរខុសគន្លងផ្លូវ និងមិនគោរពស្លាកសញ្ញាចរាចរណ៍ ជាដើម។

ក្រុង ហូជីមិញ ដែលមានប្រជាជនរស់នៅប្រមាណ ១០លាននាក់ ត្រូវបានគ្របដណ្តប់ដោយយានយន្តចរាចរណ៍ សរុបជាង ៩.៥ លានគ្រឿង គិតត្រឹមចុងឆ្នាំ២០២៤ ភាគច្រើន គឺ ជាម៉ូតូ។ ប្រភពក៏បានចុះផ្សាយពីការទំហំផាកពិន័យ នៅតំបន់ផ្សេងៗទៀត ទូទាំងប្រទេស ផងដែរ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner