សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាល​ជាមួយនិវត្តន៍ជនជាងពីរពាន់នាក់នៅខេត្តសៀមរាប

សៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សថ្នាក់​កណ្តាល ចុះជួយមូលដ្ឋានខេត្តសៀមរាប  បានអញ្ជើញជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជនជាងពីរពាន់នាក់ នៅទីស្នាក់ការគណៈកម្មាធិការ​គណបក្ស​ប្រជាខេត្តសៀមរាប។ជំនួបកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍ទី៤៦ទិវាជ័យជម្នះ៧មករា(៧មករា១៩៧៩-៧មករា២០២៥)។

មានប្រសាសន៍នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំឮក​នូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះ​ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត, ជាពិសេសនយោ​បាយឈ្នះឈ្នះ ដែលធ្វើឱ្យ​ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្តវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។សម្ដេចបញ្ជាក់ថា មានតែគណបក្សប្រជាជន​កម្ពុជា​តែមួយគត់ដែលនៅរួម​សុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ គ្រប់ការលំបាក ,ផ្ដល់ការលើក​ស្ទួយសិទ្ធិ សេរី​ភាព​ប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម, ការពារកម្មសិទ្ធិស្រប​ច្បាប់ជូនប្រជាជន ។

ទាក់ទងនឹងសមិទ្ធផលនានាដែលកំពុងកើតឡើងសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទាំងនេះសុទ្ធតែបានមក​ពីផ្លែផ្កានៃសុខសន្តិភាពរបស់កម្ពុជា ។ដូច្នេះដើម្បីការពារសុខសន្តិភាពយើងទាំងអស់គ្នាជាកូនចៅជំនាន់ក្រោយចូលរួម
ថែរក្សា ការពារសន្តិភាពឱ្យបានគង់វង់៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner