សម្តេចពិជ័យសេនា ទៀ បាញ់  អញ្ជើញចូលរួមមីទ្ទីងខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា

សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានក្រុមការងារគណបក្ស​ចុះជួយខេត្តសៀមរាប កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញ​ជាអធិបតីក្នុងមីទ្ទីង​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ​៧មករា (៧មករា១៩៧៩-៧មករា២០២៥) ។

ក្នុងពិធីដែលប្រារព្ធនៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប  អង្គមីទ្ទីង​ទាំងមូលបានស្ដាប់នូវការ​អានសុន្ទរកថារបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធី​អបអរ​សាទរ​ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩.២០២៥ ដែលអាន​ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ។

នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានអរគុណនយោបាយឈ្នះ ឈ្នះ ។ដឹងគុណជានិច្ចចំពោះសម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេ្ទស​ក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាព​ជាតិ​ពេញលេញ ។សម្តេចបានអំពាវនាវឲ្យចូលរួមទាំងអស់គ្នាប្តេជ្ញាថែរក្សា រាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករាឱ្យបានគង់វង្ស​ជារៀងរហូត  ដោយមិនអនុញ្ញាតឱ្យនរណាមកបំផ្លាញទៅវិញបានឡើយ  ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ៕
ដោយ៖​ប៊ុន​ រដ្ឋា

ads banner