ជប៉ុន និងប្រទេសចំនួន ១១ ធ្វើសមយុទ្ធលោតឆ័ត្រយោងការពារកោះ

តូក្យូ ៖ អង្គភាពលោតឆ័ត្រយោង នៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន បានអនុញ្ញាតឱ្យសាធារណជនទស្សនាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួនដើម្បីការពារកោះដាច់ស្រយាលរបស់ជប៉ុន។

កងពលតូចទ័ពអាកាសទី១ នៃកងកម្លាំងស្វ័យការពារដីគោកជប៉ុន មានភារកិច្ចចូលរួមក្នុងប្រតិបត្តិការដណ្តើមយកកោះដាច់ស្រយាល ដែលត្រូវបានឈ្លានពានដោយកងកម្លាំងសត្រូវ ក្នុងចំណោមភារកិច្ចស្នូលផ្សេងទៀត។

រីឯកងទាហានមកពីប្រទេសចំនួន ១១ ផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំនេះផងដែរ នៅឯទីតាំងហ្វឹកហាត់មួយកន្លែងក្នុងខេត្ត Chiba កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ហ្វីលីពីន និងអ៊ីតាលី បានចូលរួមជាលើកដំបូង។

ទាហានឆ័ត្រយោងប្រហែល ១៥០នាក់បានលោតឆ័ត្រយោងពីលើអាកាសទៅដីម្តងមួយៗ ចេញពីយន្តហោះដឹកជញ្ជូននៅកម្ពស់ ៣៤០ម៉ែត្រ។

ក្រសួងការពារជាតិជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នា ដើម្បីការពារសន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន។ ក្រសួងបន្ថែមទៀតថា សមយុទ្ធនេះមានគោលបំណងជំរុញការសម្របសម្រួលជាមួយប្រទេសទាំងនោះ និងត្រៀមខ្លួនទប់ទល់ការឈ្លានពានរបស់សត្រូវ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner