មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ទទួលថវិកាសប្បុរសធម៌ ៣០,៥៧៣,០០០ រៀល ពីព្រះចៅអធិការវត្តគុហនគរ

(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធ បុប្ផារាជធានីភ្នំពេញ បានទទួលថវិកា សប្បុរសធម៌ចំនួន ៣០,៥៧៣,០០០ រៀល ពីព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ដែលស្ថិតក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។

ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ មានសង្ឃដឺកាថា ការបរិច្ចាគពីសប្បុរសជនតាមរយ:បុណ្យផ្កាសាមគ្គី គឺធ្វើឡើងក្នុងន័យមនុស្សធម៌ និងដើម្បីជួយទ្រទង់ ដល់ការពិនិត្យព្យាបាល ការថែទាំសុខភាព ដល់កុមារកម្ពុជា ។ ការបរិច្ចាគជូនដល់មន្ទីរ គឺជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត សប្បុរសជន ជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីកម្ពុជា ។

មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិ មន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យរបស់ព្រះគ្រូ និងសប្បុរសជន ចំពោះទឹកចិត្តមនុស្សធម៌ ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សា និរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការ រើសអើង ចំពោះវណ្ណៈមនុស្សជាតិនោះឡើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner