ប្រជាពលរដ្ឋមានការលំបាកជាង ២០០គ្រួសារ នៅខេត្តរតនគិរី ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
រតនគិរី៖ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន រួមជាមួយមន្រ្តីជាថ្នាក់ដឹកនាំក្នុងខេត្តនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនតាមរយៈក្រសួងសង្គមកិច្ច និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា និងជនការ ២១០គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

អំណោយដែលផ្តល់ជូនមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ភួយ និងមុង ។បញ្ជាក់ក្នុងពិធីផ្តល់អំណោយអភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្ត ជាសេនាធិការ បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះការខ្វះខាត ។ឯកឧត្តមបញ្ជាក់ថាអំណោយនេះដែលចែកជូនគ្មានការរើសអើងអ្វីទាំងអស់៕

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី កាលពីពេលថ្មីៗកន្លងមកនេះ បានផ្តល់អំណោយជាស្បៀងអាហារដូចគ្នានេះដែរដល់ប្រជាពលរដ្ឋចំនួន ២១០គ្រួសារ នៅក្នុងស្រុកវើនសៃ ៕
ដោយ៖ឡុង សំបូរ




