រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖សមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង និង​ជួប​សំណេះត្រូវបានប្រកាសជាផ្លូវការកាលពីព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងមន្រ្តីថ្នាក់ដឹកនាំជាច្រើន​រូប ។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សមាសភាពដែលទទួលតែងតាំងថា ក្នុងនាម​ជាអ្នកទទួលខុសត្រូវចំពោះ​ប្រជាពលរដ្ឋត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីបានដឹងពីអ្វីខ្លះដែលកំពុងកើតឡើងក្នុងការរស់នៅរបស់ពួកគាត់។ពិសេស​ទាក់​ទងនឹងការបើប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ។តើពួកគាត់​បានបើកទៀង​ទាត់ទេ? ក្នុងករណីមានបញ្ហាត្រូវជួយសម្រួលដោះស្រាយដល់ពួកគាត់​បានទាន់ពេល ។ដើម្បី​កាន់តែងាយស្រួល ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ​ទទួល​ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ខាងសាខា និងមន្ទីរ គួរតែផ្តល់​លេខទូរសព្ទដល់ពួកគាត់ សម្រាប់ទំនាក់ទំនងពេលជួបបញ្ហាផ្សេងៗ ។

ក្នុងថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយ ឯកឧត្តមអភិបាលខេត្ត​កំពង់ឆ្នាំង អភិបាលក្រុងស្រុកទាំង៨ បានអញ្ជើញ​ជួបសំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនមានពិការភាព នៅមណ្ឌលស្តាយុវនីតិសម្ប​ទាខេត្ត និងបន្តអញ្ជើញ​ជួបសំណេះសំណាលជាមួយកុមារកំព្រា និងផ្តល់អំ​ណោយ​ដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner