សារព័ត៌មានអាមេរិកផ្សាយថា ចិនទំនងលក់ TikTok ទៅឲ្យ Elon Musk

ប៉េកាំង ៖ មន្ត្រីចិនកំពុងពិភាក្សាបឋមពីជម្រើសដ៏មានសក្តានុពលមួយ ដើម្បីលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk។

ដំណឹងនេះកើតឡើងនៅពេលដែលតុលាការកំពូលអាមេរិក ត្រូវបានរំពឹងថា នឹងតម្កល់ច្បាប់ដែលតម្រូវឱ្យ ByteDance ជាក្រុមហ៊ុនមេធំរបស់ TikTok ដកហូតទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់ខ្លួន នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយសារបញ្ហាសន្តិសុខជាតិ។

យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន Bloomberg ឱ្យដឹងថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់ តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដែលនេះបង្ហាញថា អនាគតរបស់ TikTok ប្រហែលជាលែងស្ថិតក្នុងការគ្រប់គ្រងរបស់ ByteDance ទៀតហើយ។

នៅក្រោមសេណារីយ៉ូមួយដែលអាចទៅរួច ប្រសិនបើ TikTok ពិតជាលក់ទៅឱ្យលោក Musk មែននោះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk នឹងអាចរួមបញ្ចូល TikTok U.S ទៅក្នុងវេទិការបស់ខ្លួន ដោយប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ដ៏ច្រើនរបស់ TikTok និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

យ៉ាងណា ទាំង ByteDance និងលោក Musk មិនទាន់ធ្វើការអត្ថាធិប្បាយនោះទេ ហើយក៏មិនមានព័ត៌មានថាតើក្រុមហ៊ុន ByteDace, TikTok និងលោក Musk បានចូលរួមកិច្ចពិភាក្សាណាមួយ ពាក់ព័ន្ធនឹងការលក់ដែលអាចកើតមាននោះដែរ៕

ប្រភព ៖ Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner