ប៉ូលីសប៉ងចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង ជាថ្មី

បរទេស ៖ នៅថ្ងៃពុធនេះ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង និងប៉ូលីសបានចូល ទៅក្នុងលំនៅដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីប៉ុនប៉ងចាប់ខ្លួន ជាថ្មី។

ជាការស្វែងរកការចាប់ខ្លួនរូបលោក ជុំវិញច្បាប់អាជ្ញាសឹក ដែលបរាជ័យ។ លោក Yoon បានទប់ទល់នឹងការប៉ុនប៉ងចាប់ខ្លួន បន្ទាប់ពីប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ ដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ពោលគឺបន្ទាប់ពីលោកបានដឹកនាំទាហាន ឱ្យសម្រុកចូលសភា ក្នុងគោលបំណងបញ្ឈប់សមាជិកសភា មិនឱ្យបោះឆ្នោត ទម្លាក់ច្បាប់អាជ្ញាសឹក របស់លោក។

អតីតរដ្ឋអាជ្ញា ដែលត្រូវបានព្យួរតំណែងប្រធានាធិបតី ដោយសមាជិកសភា រូបនេះ អាចនឹងក្លាយជាប្រធានាធិបតីដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវចាប់ខ្លួន ប្រសិនបើដីកាបង្គាប់របស់តុលាការ ត្រូវបានអនុវត្ត។

មេធាវីរបស់លោក Yoon លោក Seok Dong-hyeon បានសរសេរ នៅលើ Facebook ថា ការចរចាកំពុងបន្តសម្រាប់ប្រធានាធិបតី ដើម្បីបង្ហាញខ្លួន ដោយស្ម័គ្រចិត្ត ដោយសារតែ «ហានិភ័យនៃស្ថានភាពធ្ងន់ធ្ងរ» រវាងអ្នកស៊ើបអង្កេត និង សេវាសន្តិសុខការពារ ប្រធានាធិបតី Yoon ។

កាលពីព្រឹកថ្ងៃពុធ មន្រ្តីប៉ូលីសបានព្យាយាមចូលទៅក្នុងបរិវេណលំនៅដ្ឋាន ប៉ុន្តែ ត្រូវបានរារាំងដោយបុគ្គលិក មិនស្គាល់អត្តសញ្ញាណ នៅច្រកចូល។ នេះគឺជាការប៉ុនប៉ងចាប់ខ្លួន ជាលើកទី២ បន្ទាប់ពីបរាជ័យម្តងរួចមកហើយ ដោយសារតែការរារាំងពីសន្តិសុខស្ម័គ្រស្មោះនឹងលោក Yoon៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner