អគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកកងមាស សមត្ថកិច្ចប្រើទឹកអស់ ៣រថយន្ត ទើបពន្លត់បានជាស្ថាពរ

(កំពង់ចាម) អគ្គិភ័យ បានឆាតចេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឲ្យដឹងថា វេលាម៉ោង ០៧ នឹង ៥៥ នាទី ថ្ងៃកើតហេតុ មានករណីអគ្គីភ័យ (ឆេះផ្ទះរបស់ឈ្មោះ ហំ វណ្ណះ អាយុ ៥៩ឆ្នាំ ប្រពន្ធ ឈ្មោះ ធុក គឹមលី ភេទ ស្រី អាយុ៥៦ ។

ក្រោយពីទទួលព័ត៌មាន លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាសបានដឹកនាំកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍ ចេញជួយពន្លត់បន្ទាន់នៅកន្លែងកើតហេតុ ។ អគ្គិភ័យត្រូវបានរលត់ ១០០% នៅវេលាម៉ោង ២១ និង២០ នាទី ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ ធ្វើការពន្លត់អោយរលត់ (ដោយបានប្រើប្រាស់ឡានទឹកបាញ់ពន្លត់ចំនួនទឹក ០៣ ឡាន )។

លោកអភិបាលស្រុកបានឱ្យដឹងទៀតថា កណីអគ្គិភ័យនេះ បណ្តាលអោយ ខូចខាត ផ្ទះមួយខ្នង ទំហំ១២មែត្រ × ៩មែត្រ ទូរចំនួន ២គ្រឿង គ្រែចំនួន ៣គ្រឿង និង គ្រឿងសង្ហារឹម មួយចំនួន នឹងរបស់ប្រើប្រាស់នៅក្នុងផ្ទះ។ អគ្គិភ័យនេះឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី និងមិនបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះអ្នកជិតខាង និង មិនបណ្ដាលអោយរបួសដល់មនុស្សសត្វនោះឡើយ ៕

ដោយ ៖ លី ពៅ

ads banner