ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តតាកែវចាប់ផ្តើម
តាកែវ៖ ក្នុងឱកាសអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(សាលាបាលីរង) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តតាកែវមណ្ឌលសាលាបឋមអង្គមេត្រី ស្ថិតនៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ មានប្រសាសន៍ថា ដើម្បីធានាឱ្យបានប្រសិទ្ធភាពក្នុងការប្រឡងធម្មវិន័យ បេក្ខសាមណៈទាំងអស់ត្រូវខិតខំប្រឹងប្រែង និងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ហើយពិសេសត្រូវ រក្សាឱ្យបានសណ្តាប់ធ្នាប់ក្នុងពេលប្រឡង ពិសេសគោរពបទបញ្ជាក្នុងការប្រឡង។
លោក ស៊ុត ខុន ក៏បានរំលឹកដល់គណៈកម្មការប្រឡង អនុរក្ស លោកគ្រូ អ្នកគ្រូ ក៍ឲ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះសកម្មភាពរបស់បេក្ខសមណៈ ពិសេសត្រូវពិនិត្យរាល់ ការប្រឡង
។
លោក ស៊ុត ខុន អភិបាលរងខេត្តបន្តទៀតថា តាមរយៈការសិក្សានិងប្រឡងធម្មវិន័យនេះ ប្រទេសជាតិទទួលបាននូវអ្នកមាន ចំណេះដឹងជាច្រើន ជាពហុសូត្រ ដែលជាសរសទ្រូងដ៏រឹងមាំ ក្នុងការរួមចំណែក ថែរក្សាការពារវប្បធម៌ ប្រពៃណី អរិយធម៌ តាមគន្លងព្រះពុទ្ធសាសនា ដែលជាអត្តសញ្ញាណជាតិ៕
ដោយៈ តាកែវ