មនុស្សជិត ៣០នាក់របួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រវាយប្រហារតៃវ៉ាន់

តៃប៉ិ ៖ ក្រសួងសុខាភិបាលតៃវ៉ាន់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៧នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦រ៉ិចទ័រអង្រួនកោះតៃវ៉ាន់ឱ្យញ័ររញ្ជួយ នៅក្នុងថ្ងៃអង្គារនេះ។

បើតាមការអះអាងរបស់ទីភ្នាក់ងារភូមិសាស្រ្តអាមេរិក (USGS) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ១២គីឡូម៉ែតពីស្រុកចម្ការស្វាយ Yujing ភាគខាងត្បូងកោះតៃវ៉ាន់។ អ្នកកាសែត AFP ម្នាក់នៅក្នុងទីក្រុងតៃប៉ិ ក៏ស្ថិតក្នុងហេតុការណ៍រញ្ជួយដី ដែលកើតឡើងកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនោះដែរ។

អាជ្ញាធរពន្លត់អគ្គីភ័យក្នុងតំបន់បានជួយសង្គ្រោះមនុស្ស ៣នាក់ រួមទាំងកុមារម្នាក់ជាប់ក្នុងផ្ទះដែលដួលរលំនៅក្នុងស្រុក Nanxi ក្បែរនោះ។ ពិដានក្នុងផ្ទះមួយចំនួនក៏បានបាក់រលំផងដែរ ប៉ុន្តែអ្នកពន្លត់អគ្គិភ័យនិយាយថា គ្មានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរទេ។

មានទីតាំងភូមិសាស្ត្រស្ថិតនៅលើថាសតំណតិចតូនិក កោះតៃវ៉ាន់តែងតែរងគ្រោះរញ្ជួយដីជាញឹកញាប់ តែដោយមានច្បាប់សុវត្ថិភាពសំណង់តឹងតែង ទើបកោះនេះមិនសូវមានការខូតខាតធ្ងន់ធ្ងរទេ។ គ្រោះរញ្ជួយដីដ៏មហន្តរាយបំផុតប្រចាំប្រវត្តិសាស្ត្រសម័យទំនើបតៃវ៉ាន់ គឺគ្រោះរញ្ជួយដីកាលពីខែកញ្ញា ឆ្នាំ១៩៩៩ ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ ២,៤០០នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner