ពូទីន៖ រុស្ស៊ីជោគជ័យខ្លាំងលើសេដ្ឋកិច្ច ឆ្នាំមុន

បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា សូចនាករម៉ាក្រូសំខាន់ៗ ស្ថិតនៅក្នុងតំបន់ មានភាពវិជ្ជមាន ដោយសារតែការគណនា និងសកម្មភាព ប្រកបដោយការទទួលខុសត្រូវ របស់រដ្ឋាភិបាល និងសហគមន៍ធុរកិច្ច នាំឲ្យរុស្ស៊ី ជោគជ័យជាខ្លាំង លើសេដ្ឋកិច្ច កាលពីឆ្នាំមុន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Tass។

លោក ពូទីន បាននិយាយ អំឡុងពេលបើកកិច្ចប្រជុំស្តីពីបញ្ហាសេដ្ឋកិច្ច កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ថា ប្រមុខរដ្ឋ បានប្រគល់ភារកិច្ច ឱ្យរដ្ឋាភិបាលធ្វើការ ជាពិសេស ជាមួយសាខានីមួយៗ នៃឧស្សាហកម្ម។

លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា «ខ្ញុំចង់កត់សម្គាល់ថា មានតម្រូវការ ក្នុងការធ្វើការ ជាពិសេស ជាមួយវិស័យនីមួយៗ។ នេះគឺដោយសារតែរូបភាពទាំងមូល អាចបង្ហាញពីកំណើនធម្មតា នៃតម្រូវការសរុប នៅក្នុងសេដ្ឋកិច្ច» នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Tass ដដែល៕

ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner