ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហាជំរុញឱ្យពង្រឹងគុណភាពក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ

ព្រះវិហារ៖ ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តព្រះវិហារ​កាលពីថ្ងៃទី២១ ខែមករានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជា​ការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានវាយតម្លៃខ្ពស់ចំពោះ​កិច្ច​ខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំង​ប្រដាប់អាវុធទាំងអស់ នៃខេត្តព្រះវិហាររហូតសម្រេចបានលទ្ធផលគួរ​កត់​សម្គាល់។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ពីទស្សនទានរបស់សម្តេចអគ្គ​មហា​សេនាបតីតេជោហ៊ុន សែន អំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ។ នាយឧត្តមសេនីយ៍បានផ្ដល់នូវអនុសាសន៍ និងគោលការណ៍​ណែនាំ​បន្ថែម លើកិច្ចការសំខាន់ៗមួយចំនួន​សម្រាប់​អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយ​ជីវភាព​ប្រជាជន ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសពាក់ព័ន្ធបញ្ហា​គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ​ជាដើម ។

នាយឧត្តមសេនីយ៍ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និង​ប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់​ប្រភេទ។ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយឱ្យបា​នល្អប្រសើរ ។ការដោះ​ស្រាយបញ្ហាអត្រានុកូលដ្ឋាន ជៀសវាងកុំឱ្យមានការថ្នាំង​ថ្នាក់ពីប្រជា​ពលរដ្ឋ ។ជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណកម្មសិទ្ធិ និងការ​ដោះស្រាយ​ទំនាស់​ដីធ្លី ។ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងពន្លឿនការ​ដោះស្រាយ​បណ្ដឹងនៅតុលាការ និងការកាត់ក្តី ប្រកបដោយ​យុត្តិធម៌ កាត់បន្ថយនូវការកកស្ទះសំណុំរឿង ដោយឈរលើគោល​ការណ៍ច្បាប់ និងនីតិវិធីជាធរមាន៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner