ស្នងការនគរបាលខេត្ដតាកែវ បញ្ជាឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ ត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់​ប្រភេទឱ្យអស់

តាកែវ​​៖បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋតាមរយៈបណ្ដាញស​ង្គម​របស់​ស្នងការដ្ឋាន ថាមានល្បែងស៊ីសង​ខុសច្បាប់​នៅតែបន្តលួចបើកនៅ​តាម​មូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ដតាកែវកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិ​បត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ខែកុម្ភៈ​ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវឧត្ដមសេនីយ៍ទោ ម៉ែន លី បានដាក់បញ្ជាយ៉ាងដាច់ខាត ទៅកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនត្រូវ​អនុគ្រោះ​ឡើយ

លោកស្នងការបញ្ជាក់ដាច់ណាត់ថា ចាប់ពីពេលនេះតទៅ តែបើសិន​ជាបង្ក្រាបមិនបាន លោកនឹងបញ្ជាកម្លាំងពីខេត្ដចុះ​ឆ្មក់បង្ក្រាប ហើយនាយប៉ុស្តិ៍នៅមូលដ្ឋានត្រូវទទួលខុសត្រូវលើកិច្ចការងារនេះ ។

ជាមួយនឹងការដាក់បញ្ជានេះដែរ លោកស្នងការក៏បានលើកឡើងពីការធ្វើ​ប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង អាចជួយទប់​ស្កាត់បទល្មើសនានា ជាពិសេសក្មេងទំនើង និងទទួលបានការគាំទ្រសាទរច្រើនពីសំណាក់​នប្រជាពលរដ្ឋនៅតាម​មូលដ្ឋានគួរជាទីមោទនៈ។

លោកស្នងការបានរំលេចឱ្យឃើញថា បន្ទាប់ពីរៀបចំប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅប៉ុស្តិ៍ត្រពាំងសាប ស្រុកបាទី និងស្រុកត្រាំកក់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ បានមកអរគុណដល់ក្រុមសមត្ថកិច្ច ដែលបានធ្វើឱ្យស្ថានភាព ក្មេងទំនើង ចោរលួច ចោប្លន់ នៅពេលយប់​មានសភាពស្ងប់ស្ងាត់ល្អ៕
ដោយ៖តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner