Trump មកបាន១សប្តាហ៍ និរទេស៤,០០០នាក់ចេញពីអាមេរិក

បរទេស ៖ ប្រទេស ម៉ិកស៊ិក ទទួលបានអ្នកនិរទេសខ្លួន ប្រហែល ៤,០០០នាក់ ចាកចេញពីទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីលោក Donald Trump បានស្បថចូលកាន់តំណែង ប្រមាណ១សប្តាហ៍។

ប្រធានាធិបតីប្រទេសម៉ិកស៊ិកលោកស្រី Claudia Sheinbaum បាននិយាយថា អ្នកនិរទេសទាំងនោះ ភាគច្រើន គឺជាជនជាតិម៉ិកស៊ិក។

លោកស្រី Sheinbaum បានបន្ថែមថា អ្នកនិរទេសខ្លួនទាំងនោះ បានស្នើសុំរដ្ឋបាល Donald Trump ឲ្យគោរពសិទ្ធិមនុស្ស ហើយបានអះអាងថា «ក្រសួងការបរទេសនឹងមានចំណាត់ការ ក្នុងករណីមានការរំលោភសិទ្ធិមនុស្សណាមួយ លើអ្នកនិរទេសខ្លួន មកប្រទេសម៉ិកស៊ិក»។

លោក Donald Trump បានប្តេជ្ញា អនុវត្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ ដ៏ច្រើនសម្បើម មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្រ្តអាមេរិក ហើយ លោកថែមទាំងបញ្ជាឲ្យបញ្ជូនទាហាន ១,៥០០នាក់ បន្ថែម ទៅកាន់តំបន់ព្រំដែនអាមេរិក-ម៉ិកស៊ីក ទៀតផង។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវមួយមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា មានជនអន្តោប្រវេសន៍ម៉ិកស៊ិក ដែលមិនមានការអនុញ្ញាត ប្រមាណ ៤លាននាក់ កំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២២៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner