មន្រ្តីអ្នកនាំពាក្យ ៖ គុណភាពខ្យល់នៅថ្ងៃទី២៨ខែមករានេះល្អណាស់ចាប់ពីម៉ោង៦ព្រឹកដល់៦ល្ងាច

(ភ្នំពេញ)៖ នៅថ្ងៃនេះបើយើងគិតពី២៤ម៉ោងពោលគឺចាប់ពីម៉ោង៦ព្រឹកដល់៦ល្ងាចគុណភាពខ្យល់របស់យើងល្អណាស់។កំហាប់ភាគច្រើននៅក្រោមស្តង់ដាភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២១.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។នេះបើតាម ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម ខ្វៃ អាទិត្យាបានបញ្ជាក់បន្ថែមថាទោះបីជាយើងមានបុណ្យទានរបស់បងប្អូនជនជាតិចិនក្តីក៏កំហាប់ភាគច្រើននៅក្រោមស្តង់ដា អញ្ចឹងបានសេចក្តីថាគុណភាពខ្យល់នៅកម្ពុជាល្អណាស់។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖”ពណ៌ខៀវគឺបញ្ជាក់ថាគុណភាពខ្យល់ល្អណាស់ មានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន”។

ដោយឡែកសម្រាប់ពណ៌បៃតងដែល គុណភាពខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner