ផ្ទុះការវែកញែក! Zuckerberg សម្លឹងដើមទ្រូងគូដណ្តឹងលោកBezos
បរទេស ៖ មានការជជែកដេញដោលជាសាធារណៈ ជុំវិញមេធំក្រុមហ៊ុន Meta ឬ គេស្គាល់ថា ជាស្ថាបនិក ហ្វេសបុក គឺ លោក Mark Zuckerberg បានសម្លឹងមើលដើមទ្រូងនាង Lauren Sanchez ដែលជាគូដណ្តឹង របស់មហាសេដ្ឋី Jeff Bezos ក្នុងពិធីស្បថចូលកាន់តំណែង របស់លោក Donald Trump។
អ្នកប្រើប្រាស់ X ម្នាក់ បានបញ្ចេញមតិថា «លោក Zuck សម្លឹងទៅលើវិញភ្លាម» ។
នាង Christine Quinn អ្នកជំនាញខាងអចលនទ្រព្យ និងជាតារាដ៏ល្បី ក្នុងរឿងភាគ Selling Sunset របស់ Netflix បានរិះគន់យ៉ាងខ្លាំង ដោយបានប្រដូច ការសម្លឹងរបស់លោក Mark Zuckerberg ដូចនឹងភ្នែកសត្វល្មូន Lizardman ថែមទៀតផង។
ផ្ទុយទៅវិញ អ្នកអត្ថាធិប្បាយ ជនជាតិអាមេរិក នាង Megyn Kelly បានអះអាងថា Mark Zuckerberg គ្រាន់តែចាប់អារម្មណ៍លើសម្លៀកបំពាក់របស់នាង Sanchez តែប៉ុណ្ណោះ ហើយថែមទាំងបានរិះគន់នាង Sanchez ថា ស្លៀកពាក់ ដូចជា ចង់ទាមទារចំណាប់អារម្មណ៍ពេក ដោយបន្ថែមថា ក្នុងកម្មវិធីបែបនោះ គ្មានមនុស្សណា ទៅចាប់អារម្មណ៍ លើសុដន់នោះទេ គឺ គេផ្តោតលើតឺ ពិធីស្បថចូលកាន់តំណែង តែប៉ុណ្ណោះ។
គួរបញ្ចាក់ថា នាង Sanchez អាយុ ៥៦ឆ្នាំ ដែលមានសញ្ជាតអាមេរិក គឺជាអ្នកកាសែត អ្នកនិពន្ធ និងជាសប្បុរសជន ដោយនាងបានទទួលកិត្តិនាម ជាលើកដំបូង ក្នុងនាមជាអ្នកយកព័ត៌មានកម្សាន្ត។ ក្នុងឆ្នាំ២០១៨ នាងផ្តើមមានទំនាក់ទំនងជាមួយលោក Jeff Bezos ស្ថាបនិក Amazon ដែលមានទ្រព្យ ជិត២៥០ពាន់លានដុល្លារ
ហើយជាអ្នកមានបំផុតលំដាប់ទីពីរ លើពិភពលោក គិតត្រឹមខែមករា នេះបើតាមទស្សនាវដ្តី Forbes ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត


