មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ ប្រវត្តិសាស្ត្រនឹងចារឈ្មោះទណ្ឌិត សម រង្ស៊ី ជាមេដឹកនាំប្រឆាំងជ្រុលនិយមហួសហេតុនៅកម្ពុជា

ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានលើកឡើងសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រ និងយុវជនខ្មែរគ្រប់ជំនាន់ នឹងចារឈ្មោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ជាមេដឹកនាំ​ប្រឆាំងជ្រុលនិយមហួសហេតុនៅកម្ពុជា ព្រោះបុគ្គលរូបនេះ តែងតែមានគំនិតបង្ករភាពវឹកវរ បំផ្លិចបំផ្លាញសង្គមជាតិ ដោយសារមហិច្ឆិតាអាក្រក់ផ្ទាល់ខ្លួន។

ការលើកឡើងរបស់មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលរូបនេះ បន្ទាប់ពីទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ម្តងហើយម្តងទៀត តែងតែអុជអាល ញុះញង់ បំផ្លើស បំប៉ោង មូលបង្កាច់បង្ខូច និង អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យងើបបះបោរក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោក ហេង សំណាង បានចាត់ទុកទង្វើអាក្រក់ជូជាតិរបស់ទណ្ឌិតក្បត់​ជាតិ ៣ ជំនាន់ សម រង្ស៊ី បក្ខពួក នឹងត្រូវគេចារជាប្រវត្តិសាស្ត្រជា​បុគ្គលមួយដែលមិនបានធ្វើអ្វីសោះ ដើម្បីផលប្រយោជនជាតិនោះទេ។ ប៉ុន្តែបែរជាបុគ្គលរត់ចោលស្រុក រស់រួចខ្លួនតែម្នាក់ឯងរូបនេះ បែបនេះធ្វើសកម្មភាពយកជើងរាទឹក បន្តុះបង្អាប់ប្រទេសជាតិខ្លួន ជាសេសប្រើនយោបាយខ្មៅកខ្វក់ ស្វាស៊ីបាយលាបមាត់ពពែ លុបបំបាត់សមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកអំពាវនាវថា ល្មមដល់ពេលចលនាមហាជនខ្មែរ បន្តបកស្បែកទង្វើជ្រុលនិយមហួសហេតុរបស់ទណ្ឌិតក្បត់ជាតិ និងចារជាបុគ្គលខ្មៅកខ្វក់ចេញពីប្រទេសកម្ពុជាហើយ ខណៈពួកគេតែងតែធ្វើទង្វើមិននាំឱ្យមានការរីកចម្រើនដល់ជាតិ និងប្រជាជន ពិសេសទណ្ឌិត សម រង្ស៊ី ជាបុគ្គលខុសច្បាប់រត់ភៀស​ខ្លួនក្រៅប្រទេស និងជាមេបណ្តុះមនោគមវិជ្ជានយោបាយខ្មៅកខ្វក់ រាប់សិបឆ្នាំមកនេះ។

លោក ហេង សំណាង ថ្លែងថា «ដូចដែលប្រជនគ្រប់មជ្ឈដ្ឋានបានដឹង​ហើយថា ទង្វើ សម្តី និងសារនយោបាយរបស់ទណ្ឌិតរូបនេះ គឺគេមានចរិតបង្កប់ន័យខ្លឹមសារ បង្កភាពវឹកវរ ធ្វើយ៉ាងណាខិតខំប្រឌិតរឿង ញុះញង់ បំភ្លៃការពិត អុជអាល ជាដើម។ លើសពីនេះទៅទៀត មិនថាតែប្រជនខ្មែរនោះទេ សូម្បីឆាកអន្តរជាតិ ក៏ទណ្ឌិតរូបនេះ ដើរបង្ខូចបង្អាប់ សម្ធិទផលជាតិ គ្រប់រឿង។ «តើទង្វើនេះ គួរតែទុកឱ្យទណ្ឌិតរូបនេះ ធ្វើទៀតទេ?»។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើ និងអំពាវនាវទៅដល់បងប្អូនប្រជា​ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ជាពិសេសសកម្មជនដែលមាន​និន្នាការជ្រុលនិយម សូមកុំចាញ់កល ចូលស៊ង បោកបញ្ឆោត នូវនយោបាយខ្មៅកខ្វក់របស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ព្រោះអាចបណ្តាលឱ្យមានបញ្ហាដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕
ដោយ៖ពលជ័យ

ads banner