លោក ហ្សេលេនស្គី ៖ ទាហានអ៊ុយក្រែនជាង ៤ម៉ឺននាក់ស្លាប់ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប្រទេសរបស់លោកបានបាត់បង់ពលទាហានប្រមាណ ៤៥.០០០នាក់នៅលើសមរភូមិ ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីបានចាប់ផ្តើមជិតបីឆ្នាំមុន។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-30-53-1024x682.jpg)
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតជនជាតិអង់គ្លេស Piers Morgan ដែលបានចុះផ្សាយនៅលើ YouTube កាលពីពេលថ្មីៗនេះ លោក ហ្សេលេនស្គី បានអះអាងថា ក្រៅពីអ្នកស្លាប់ ក៏ពលទាហានរងរបួសចំនួន ៣៩០.០០០នាក់ផ្សេងទៀតផងដែរ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-30-55-1024x721.jpg)
បើតាមសេវាចារកម្មលោកខាងលិចបានប៉ាន់ប្រមាណថា មានទាហានអ៊ុយក្រែនរហូតដល់ ១០០.០០០នាក់ និងច្រើនជាងពីរដងនៃទាហានរុស្ស៊ីដែលបានស្លាប់ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមសង្រ្គាមពេញទំហឹង។ បន្ថែមលើនេះ ក៏មាន ជន ស៊ីវិល រាប់ ពាន់ នាក់ រង របួស នៅ ខាង ភាគីអ៊ុយក្រែនផងដែរ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-30-58-1024x684.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-31-01-1024x682.jpg)
ក្នុងអំឡុងបទសម្ភាសន៍ជាមួយអ្នកកាសែតជនជាតិអង់គ្លេស លោក ហ្សេលេនស្គី ក៏បាននិយាយថា លោកមានឆន្ទៈធ្វើការចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយថា ក្រៅពីអ៊ុយក្រែន និងរុស្ស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុបក៏គួរតែចូលរួមក្នុងកិច្ចពិភាក្សាបញ្ចប់សង្គ្រាមផងដែរ៕
ប្រភព ៖ DPA International ប្រែសម្រួល៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-31-06-1024x684.jpg)