Trump ព្រមានធ្ងន់ៗលើហ្គាហ្សា បើចំណាប់ខ្មាំងសេសសល់ មិនដោះលែង

បរទេស ៖ ប្រធាធិបតីអាមេរិក លោក Trump បានព្រមានធ្ងន់ៗ ដោយហ៊ានប្រើពាក្យថា «អ្វីៗដូចនរក» ប្រសិនបើឈ្លើយសឹក នៅសេសសល់ ក្នុងតំបន់ Gaza មិនត្រូវបានដោះលែង នៅថ្ងៃសៅរ៍ ចុងសប្តាហ៍។

ប្រធានាធិបតីអាមេរិករូបនេះ បានកំណត់ យកថ្ងៃសៅរ៍ ជាពេលចុងក្រោយដែលចំណាប់ខ្មាំងទាំងអស់ ត្រូវតែដោះលែង ពីតំបន់ហ្គាហ្សា ដោយនិយាយថា «បើមិនដូច្នេះទេ នរកទាំងអស់ នឹងផ្ទុះឡើង ហើយលោកនឹងអំពាវនាវឱ្យមានការលុបចោលបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់»។

អន្តរាគមន៍ វិសាមញ្ញចុងក្រោយបង្អស់ របស់លោក Trump នៅតំបន់មជ្ឈិមបូព៌ា បានកើតឡើង បន្ទាប់ពីក្រុមហាម៉ាសបានគំរាមពន្យារពេលការផ្លាស់ប្តូរអ្នកទោស – ចំណាប់ខ្មាំង បន្ថែមទៀត ដោយពួកគេអះអាងថា បទឈប់បាញ់រយៈពេល៦សប្តាហ៍ ដ៏ផុយស្រួយ ដែលបានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា មានហានិភ័យ។

ដោយពណ៌នាអំពីចំណាត់ការ របស់ក្រុមហាម៉ាស់ថា «គួរឱ្យភ័យខ្លាច» លោក Trump បានប្រាប់អ្នកយកព័ត៌មានថា លោក «ប្រសិនបើចំណាប់ខ្មាំងទាំងអស់ មិនត្រូវបានត្រលប់មកវិញ នៅថ្ងៃសៅរ៍ម៉ោង ១២ ខ្ញុំគិតថា វាជាពេលវេលាសមស្រប ខ្ញុំនឹងនិយាយថា លុបចោលវា ..កិច្ចព្រមព្រៀងទាំងអស់ ត្រូវបានបិទ ហើយទុកឱ្យ នរកផ្ទុះឡើង»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner