ឧប្បត្តិហេតុគ្រោះថ្នាក់យន្តហោះជាថ្មី នៅអាមេរិក
បរទេស ៖ មានករណីឧប្បត្តិហេតុយន្តហោះ នៅអាមេរិកជាថ្មី ដោយគ្រោះថ្នាក់នេះ បានកើតឡើង នៅទីក្រុង Scottsdale រដ្ឋ Arizona កាលពីរសៀលថ្ងៃចន្ទ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស ៤នាក់។
ហេតុការណ៍នេះ បានកើតឡើង ក្រោយយន្តហោះពីរគ្រឿងប៉ះគ្នា នៅក្រុងវ៉ាស៊ីងតោន នាប៉ុន្មានថ្ងៃមកនេះ ហើយក៏កើតឡើង ក្រោយពេលដែលយន្តហោះបុកឧទ្ធម្ភាគចក្រ ស្លាប់មនុស្ស ជាង៧០នាក់ នៅក្រុងវ៉ាស៊ីងតោន កាលពីដើមខែនេះ។
សម្រាប់ហេតុការណ៍ចុងក្រោយនេះ យន្តហោះធុនតូច Learjet 35A មួយគ្រឿងនេះ
បានបុកយន្តហោះជំនួញ Gulfstream 200
ខណៈឧបករណ៍ចុះចតរបស់ហោះធុនតូច មានបញ្ហា នៅឯអាកាសយានដ្ឋាន Scottsdale។
អាជ្ញាធរនិយាយថា ក្រៅពីស្លាប់មនុស្សម្នាក់ ដែលគៀបជាប់ក្នុងយន្តហោះខ្នាតតូច ក៏មានមនុស្សម្នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ មនុស្សម្នាក់ បដិសេធ មិនទទួលការព្យាបាល។
អភិបាលក្រុង Scottsdale បាននិយាយថា ពួកគេកំពុងតាមដានយ៉ាង ដិតដល់នូវស្ថានភាពនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_10-28-58-1024x667.jpg)